ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ព្រះរាជអាជ្ញា​ខេត្តកំពងធំ បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ទឹកក្រូចក្លែងក្លាយ ​យីហោ​ លឹ​ម​ ភ័​ណ្ឌ

ការ​ចុះ​ពិនិត្យ​ការ​ផលិត​មាន​ទឹកក្រូច​ជា​ច្រើន​មុខ​ ដែល​ការ​ផលិត​ ខុស​បច្ចេកទេស​ និង​គ្មាន​អនាម័យ​ បាន​ផលិត​លក់​ចែកចាយ​ទូ​ទាំង​ប្រទេស​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ម្ចាស់​សិប្បកម្ម​ឈ្មោះ​   លឹ​ម​ ភ័​ណ្ឌ​ ត្រូវជា​អនុប្រធាន​សភា​ពា​ណិ​ជ្ឋ​កម្ម​កំពង់ធំ​ និង​ព្រះ​វិហារ​។​

​ខណៈ​ពេល​ដែល​សមត្ថកិច្ច​បាន​ ចុះ​ទៅ​ពិនិត្យ​រោង​សិប្បកម្ម​ នេះ លោក​លឹ​ម​ ភ័​ណ្ឌ​ ម្ចាស់​សិប្បកម្ម​បាន​រត់គេច​ខ្លួន​បាត់​ ដោយ​មិន​បាន​មក​ចូលរួម​ក្នុង​សកម្មភាព​ ត្រួតពិនិត្យ​នោះ​ទេ​ ខណៈ​នេះ​លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ បាន​បញ្ជា​កម្លាំង​ជំនាញ​ឲ្យ​តាម​ចាប់ខ្លួន​ដើម្បី​មក​ចាត់ការ​តាម​និ​តិ​វិធី​​។

​កម្លាំង​ជំនាញបានពិនិត្យ​ក្នុង​ រោច​ក្រ​ផលិត​ទឹកក្រូច​ និង​បាន​រក​ឃើញ​ផលិតផល​មាន​សារធាតុ​គីមី​ជា​ច្រើន​មុខ​ សម្រាប់​លាយ​ផ្សំ​ក្នុង​ទឹកក្រូច​ និង​រក​ឃើញ​ចំណុច​មិន​ប្រក្រតី​ចំនួន​៦​មុខ​ ទី​១-​មិន​បាន​សុំ​ច្បាប់​ចុះបញ្ជី​ផលិតផល​ នៅ​លើ​សំបក​វេច​ខ្ចប់​ មិន​មាន​ ច​.​ប​.​ផ​,​ ទី​២-​នៅ​លើ​សំបក​វេច​ខ្ចប់​ដាក់​អាសយដ្ឋាន​មិន​ពិតប្រាកដ​,​ ទី​៣-​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ គុណភាព​,​ ទី​៤-​ប្រើប្រាស់​សារធាតុ​គីមី​ (​សម្រាប់​ផលិត​ទឹកក្រូច​ ),​ ទី​៥-​ទំនិញ​នាំ​ចូល​គ្មាន​ប្រភព​ច្បាស់លាស់​,​ ទី​៦-​រក្សា​ទុក​ទំនិញ​ខូចគុណភាព​ និង​ ហួស​កាលបរិច្ឆេទ​ ទី​៧​ នៅ​លើ​សំបក​វេច​ខ្ចប់​ទឹក​សុទ្ធ​មិន​មាន​ចុះបញ្ជី​(​ CS)​។​

​សកម្មភាព​ការ​ផលិត​ទឹកក្រូច​ ក្លែងក្លាយ​របស់​ សប្ប​កម្ម​ផលិត​ទឹកក្រូច​ គឺ​គ្រប់​ដប​នីមួយៗ​ ដាក់​មេ​និង​ពណ៌​ ដោយ​បង្ហូរ​ចេញពី​ធុង​ស៊ីទែន​ ហើយ​ប​ញ្ជូ​ល​ទៅ​ក្នុង​ដប​ ក្រោយមក​យក​ដប​ដែល​ ដាក់​មេទឹក​ក្រូច​ទី​ច្រ​ល​ ទឹក​ពី​ក្បាល​រ៉ូ​ម៉េ​នេ​ និង​បាន​តាម​ពណ៌​ដែល​តម្រូវការ​ ហើយ​យក​មក​វិច​ខ្ចប់​ ដឹក​លក់​តាម​ទីផ្សារ​ ក្នុង​នោះ​ក៏​រក​ឃើញ​ សារធាតុ​គីមី​ និង​ ជី​អី​រ៉េ​ និង​ម្សៅ​សម្រាប់​លាយ​ទឹកក្រូច​ជា​ច្រើន​មុខ​ទៀត​ សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ​ តាង​មួយ​ចំនួន​មក​ពិនិត្យ​នៅ​ស្នងការ​នគ​បាល​ខេត្តកំពង់ធំ​ ដើម្បី​រក​សារធាតុ​ហាមឃាត់​ និង​ធ្វើ​កំណត់ហេតុ៕