ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ បើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយ ក្រុមការងារ JICA Appraisal Mission នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសសបានបើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មប៉ាន់តម្លៃរបស់ទីស្នាក់ការកណ្តាលចៃការ “JICA Appraisal Mission” ដែលដឹកនាំដោយកញ្ញា MURAO Akari, ជំនួយការនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់កណ្តាលចៃការប្រចាំទីក្រុងតូក្យូ ស្តីពី ការស្នើសុំប្រាក់កម្ចីបន្ថែម សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១។