រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យចញ្ចឹមសត្វផ្នែកគោនៃសមាគមបណ្តាញកសិករតេជោ លើកទី២ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សា និងរៀបចំយុទ្ធសាស្ត្រក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យចិញ្ចឹមសត្វផ្នែកគោក្នុងប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាន ក្រុមការងារចំពោះកិច្ចក្នុងវិស័យចិញ្ចឹមសត្វផ្នែកគោ ព្រមទាំងសមាជិកសមាជិកា សរុបប្រមាណ ១២ នាក់។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍ពេញចិត្តចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារចំពោះកិច្ចក្នុងវិស័យចិញ្ចឹមសត្វផ្នែកគោរបស់សមាគមបណ្តាញកសិករតេជោ។ ជាមួយគ្នានេះផងដែរ លោកបណ្ឌិត កៅ ថាច បានណែនាំក្រុមការងារចំពោះកិច្ចនេះ រៀបចំពង្រឹងរចនាសម្ព័ន្ធ និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្ត ដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់របស់សមាគមបណ្តាញកសិករតេជោក្នុងការបង្កើនសមាជិកភាពប្រកបដោយបរិយាបន្ន និងជួយគាំទ្រដល់បងប្អូនប្រជាកសិករចិញ្ចឹមគោ ទទួលបានផលប្រយោជន៍តាមរយៈការទទួលបានទាំងព័ត៌មានទីផ្សារ និងព័ត៌មានហិរញ្ញវត្ថុ។ ជាពិសេស ការជួយឱ្យវិស័យចញ្ចឹមគោយកសាច់ មានការរីកចម្រើនប្រកបដោយចីរភាពក្នុងគោលដៅចង់ឱ្យ អ្នកទទួលទានចុងក្រោយ ទទួលបានសាច់គោដែលមានគុណភាព មានតម្លៃសមរម្យ និងស្ថិរភាព។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ អង្គប្រជុំ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្ម និងសកម្មភាពនានារបស់សមាគមបណ្តាញកសិករតេជោនឹងជួយចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍកសិកម្មនិងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។













សម្រាប់ព័ត៌មានបន្ថែម និងការសិក្សាបច្ចេកទេស៖
ទំនាក់ទំនង៖ 061 934 566 / 010 934 566
តាមដានព័ត៌មានថ្មីៗតាម Telegram Channel: https://t.me/techofna
#សមាគមបណ្តាញកសិករតេជោ #កសិករខ្មែរ #ខ្មែរជួយខ្មែរ #គាំទ្រផលិតផលខ្មែរ #គាំទ្រផលិតផលក្នុងស្រុក