ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនសំ​យ៉ោង រងការចោទថា កំពុងបើកដៃក្រុម​ឈ្មួញ​ដឹក​ទំនិញ​ដឹកជញ្ជូនបន្លែ ត្រី សាច់ ចេញពីវៀតណាមមកចូលខ្មែរយ៉ាងគំហុក

ស្វាយរៀង÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ បានបញ្ជាក់ថា ឈ្មួញតូចធំសម្រុកដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រីសាច់តាមរថយន្តសាន់យ៉ុងនិងតាមរម៉កម៉ូតូយ៉ាងគំហុករាល់ថ្ងៃ រីឯលោក រស់ ភឿន មេប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោង មិន​ទាន់​ទប់ស្កាត់​ឲ្យបាន​ត្រឹមត្រូវ​នោះទេ​។​
ក្រុមឈ្មួញក្នុងខេត្តស្វាយរៀងសម្រុក​ដឹកជញ្ជូន​ ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​ និងបន្លែ ផ្លែឈើ ត្រី សាច់ ចេញពីវៀតណាម ចូលមកខ្មែរ យ៉ាងរលូនចូលតាមច្រករបៀងការពារព្រំដែនសំ​យ៉ោងពេញបន្ទុក នៅ​ភូមិ​សំ​យ៉ោង ឃុំ​សំ​យ៉ោងស្រុក​កំពង់រោទ៌ខេត្ត​ស្វាយរៀងរីឯ​លោក រស់ ភឿន មេ​ប៉ុស្តិ៍​ជាអ្នកបេីកភ្លើង​ខៀវទេីប​ពួក​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗតាមអំពើចិត្ត។
នៅថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៦នេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺបានទេ។ក្រុមពលរដ្ឋលើកឡើងថា ​ហេតុ​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀងព្រមទាំងលោក​ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​មេត្តា​ត្រួត​ពិនិត្យឡេីងវិញ​ខ្លះ​ផងចំពោះ​លោក រស់ ភឿន បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​យ៉ាង​ពេញបន្ទុក និងបើកដៃឲ្យឈ្មួញខ្មែរ​និង​ឈ្មួញវៀតណាម នាំបន្លែផ្លែឈើ ត្រីសាច់ មិនទាន់​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ច្រកនេះទប់ស្កាត់​ឡើយ​។