កងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសស៊ីរី ដោយមានជំនួយពីកងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី បានវាយប្រហារដណ្តើមយកទីតាំងមួយចំនួននៅខេត្តអ៊ីតលីប ប្រទេសស៊ីរី ពីពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាល ។
ខេត្ត អ៊ីតលីប គឺជាទីតាំងចុងក្រោយរបស់ពួកឧទ្ទាម ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងប្រទេសទួរគី ប៉ុន្តែក្នុងរយៈពេលជាងពីរខែកន្លងមកនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានវាយដណ្តើមយកតំបន់កាន់តែច្រើនពីពួកឧទ្ទាម ។
អ្នកនាំពាក្យរដ្ឋាភិបាលស៊ីរី បានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាល នឹងដណ្តើមយកខេត្តអ៊ីតលីបទាំងស្រុងពីពួកឧទ្ទាមនៅពេលដ៏ខ្លីខាងមុខនេះ ហើយសង្គ្រាមស៊ីវិលរយៈពេលជាង៨ឆ្នាំនៅក្នុងប្រទេសនេះ ក៏ត្រូវបានបញ្ចប់ដែរ ៕