ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ អញ្ជើញចូលរួមអបអរសាទរខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ពិធីអបអរសាទរខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”ដែលរៀបចំឡើងនារសៀល ថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
កម្មវិធីនេះគឺ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ជ្រា ពៅ លូ គឹមឈន់។