ទីក្រុងប៉េកាំង៖ លោក លី លាង អគ្គនាយករងក្រុមហ៊ុន City Rice Import Export Co., Ltd. (រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ)នៅ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអមដំណើរជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនរដ្ឋ COFCO Grains នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន នារាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផលិត និងលើកកម្ពស់គុណភាពស្រូវអង្ករកម្ពុជា សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និង ឧកញ៉ា ឡាយ ឈុនហួ បានជំរុញ និងលើកទឹកចិត្តឱ្យបង្កើនបរិមាណនាំចេញស្រូវអង្ករកម្ពុជា ដើម្បីអោយបានដល់ ១លានតោនក្នុងមួយឆ្នាំ ដើម្បីពង្រីកទីផ្សារ និងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា។








