លោកស្រី Auramon Supthaweethum អគ្គនាយកមន្ទីរចរចាផ្នែកពាណិជ្ជកម្មរបស់ប្រទេសថៃ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មពីប្រទេសថៃទៅកាន់ប្រទេសចិន បានកើនឡើងក្នុងរង្វង់៣១%ក្នុងមួយឆ្នាំ ។
លោកស្រី Auramon Supthaweethum បានបន្ថែមថា ចាប់ពីខែមករារហូតដល់ខែឧសភា ឆ្នាំ២០១៩នេះ ប្រជាកសិករថៃ អាចរកប្រាក់ចំណូលបានប្រមាណជាង១.២ពាន់លានដុល្លារអាមេរិក ពីការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ ប្រជាកសិករថៃទទួលបានប្រាក់ចំណូលប្រមាណ១.៩៣ពាន់លានដុល្លារអាមេរិក ពីការនាំចេញបន្លែ និងផ្លែឈើទៅកាន់ទីផ្សារចិន ដោយគ្រាន់តែការនាំចេញផ្លែឈើមួយមុខ ថៃទទួលបានប្រាក់ចំណូលជាង១.០២ពាន់លានដុល្លារ ៕