ភ្នំពេញ៖ លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បានដឹកនាំបុគ្គលិកគ្រប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ទាំងអស់ចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប រួមមាន៖
១- លី ហួរ អាគារប្តូរប្រាក់ និងរតនៈអលង្ការ ខូអិលធីឌី
២- លី ហួរ ផនសប ខូអិលធីឌី
៣- បុរីវិមានភ្នំពេញ
៤- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី
៥- ក្រុមហ៊ុន ទេពីអាក្រូ ខូអិលធីឌី
៦- ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី
៧- ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី
៨- ក្រុមហ៊ុន លីហួរ ធានារ៉ាប់រង ម.ក
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ទទួលព្យាបាលកុមារ ដោយឥតគិតថ្លៃ ហើយបច្ចុប្បន្ន មន្ទីរពេទ្យនេះ កំពុងខ្វះខាតឈាម ក្នុងការសង្រ្គោះកុមារ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា មានជំងឺខ្វះឈាមក្រហម ត្រូវសម្រាកព្យាបាល រហូតដល់ ៧ខែ ហើយត្រូវបញ្ចូលឈាមជាប្រចាំ។ កុមារទាំងនោះ ជាកូនអ្នកក្រីក្រ ឪពុកម្តាយខ្វះលទ្ធភាព មកពីតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា៕