នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី លោក សាយ សំអាល់ និងក្រុមការងារ បានធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារកាលពីថ្មីៗកន្លងទៅនេះ និងជូនមគ្គផលកុសលផលបុណ្យចំពោះជនរងគ្រោះ ដែលរស់រានមានជីវិត សូមឲ្យឆាប់បានជាសះស្បើយ និងត្រឡប់ទៅប្រកបរបរប្រចាំថ្ងៃវិញ។
បន្ទាប់ពីពិធីនេះ គណៈប្រតិភូ ជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់បងប្អូនកងកម្លាំង និងក្រុមសង្គ្រោះទាំងអស់ ដែលបានចូលរួមក្នុងបេសកម្មជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំអគារ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩៕