ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម NAGAI Manabu អនុរដ្ឋមន្ត្រី នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៅប្រទេសជប៉ុន

ទីក្រុងតូក្យូ ៖ នាវេលាម៉ោង ១:៣០ នាទីរសៀល ថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានក្រុមប្រឹក្សាភិបាល កសស, និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ សមាជិក នៃក្រុមប្រឹក្សាភិបាល កសស និងថ្នាក់ដឹកនាំ កសស ចូលជួបសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម NAGAI Manabu អនុរដ្ឋមន្ត្រីសភា នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ស្តីពីស្ថានភាពវិវត្តន៍ថ្មី និងការអភិវឌ្ឍរបស់ កសស ។
កិច្ចប្រជុំនេះ បានផ្តោតលើខួបអនុស្សាវរីយ៍លើកទី៣០ (១៩៩៦~២០២៦) នៃជំនួយកិច្ចសហប្រតិបត្តិការផ្លូវការរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចំពោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាច្រកកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់របស់ប្រទេសកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោក។