ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កងទ័ពចិន ធ្វើសមយុទ្ធយោធានៅឆ្នេរសមុទ្រភាគខាងអាគ្នេយ៍

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា កងទ័ពប្រជាជនបានបើកធ្វើសមយុទ្ធយោធា កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដានេះ នៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសនេះ ដែលជាតំបន់សមុទ្រក្បែរកោះតៃវ៉ាន់ ដែលនេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ។

សមយុទ្ធយោធារបស់កងទ័ពប្រជាជនចិន ត្រូវបានធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក បានសម្រេចលក់គ្រឿងសព្វាវុធ មានរថក្រោះ និងមីស៊ីលពាក់លើស្មាបាញ់រថក្រោះជាដើម ក្នុងតម្លៃទឹកប្រាក់២.២ពាន់លានដុល្លារអាមេរិក ។

ចិនបានចាត់ទុកកោះតៃវ៉ាន់ ជាដែនដីខេត្តរបស់ខ្លួន ដោយកោះតៃវ៉ាន់ជាដែនដីស្វយ័ត ទាំងខាងយោធា សេដ្ឋកិច្ច និងនយោបាយជាដើម ប៉ុន្តែកោះនេះ គឺនៅតែជាដែនដីចិនតែមួយ ៕