បើគិតមកត្រឹមពាក់កណ្ដាលឆ្នាំ២០១៩នេះ មានឧកញ៉ាចំនួ ៣ នាក់ ហេីយដែលបានជាប់ពន្ធនាគារដោយបទល្មេីសផ្សេងៗគ្នា ក្នុងនោះគឺ ទី ១ លោក គិត ធាង ជាប់ពន្ធនាគារពីបទល្មេីស គ្រឿងញៀនកាលពីថ្ងៃ១២ ខែមិនា ២០១៩កន្លងទៅនេះ។
ឧកញ៉ាទី២គឺ លោក សុខ ប៊ុន ជាប់ពន្ធនាគារពីបទល្មេីសក្លែង បបន្លំយកដីរដ្ឋនៅកោះរ៉ុងកាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០១៩និងទី ៣ គឺ លោក ស៊ឹង សំអុល ជាប់ជាប់ពន្ធនាគារពីបទល្មេីសព្រៃឈេើកាលពីថ្ងៃទី ១១ ខែកក្កដាឆ្នាំ២០១៩។