ភ្នំពេញ:ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រួមដំណេីរ ដោយ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ ម្សៅទឹកដោះគោ កង់អាគុយនិងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់ នាព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតក្នុងភូមិទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។អំណោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននិងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានប្រហុកចំនួន ១តោន ថ្នាំពេទ្យ២៥០០កញ្ចប់ តែ ស្ករស នំ និងផ្តល់កង់អាគុយក្មេងកំព្រា និងថវិកាចំនួន ២០លានរៀល។ ឧកញ៉ា ឡូវ ហ៊ឹង បានឧបត្ថម្ភ បន្ថែម ស៊ីម៉ង២តោន ចាក់សាបក្នុងវត្តទងត្រឡាច ឧបត្ថម្ភ ទូរទស្សន៍ក្នុងសាលាបឋមសិក្សា ភូមិខ្ទឹង ឧបត្ថម្ភ ខ្សែភ្លេីង៣វត្ត ឧបត្ថម្ភ ប្រាក់ខែដល់ចំនួន២នាក់អ្នកគ្រូ រួមទាំងថវិកា ចំនួន២០លានរៀល។









