មេដឹកនាំប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប្រកែកគ្នាយ៉ាងតឹងសរសៃ ក កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដានេះ ពាក់ព័ន្ធនឹងទណ្ឌកម្មសេដ្ឋកិច្ច និងការចរចាដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងភាគីទាំងពីរ ។
ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសា រ៉ូហានី បានទាមទារអោយមេដឹកនាំរបស់សហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសអ៊ីរ៉ង់ វិលត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់សិន មុននឹងជួបចរចា ។
ប៉ុន្តែមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានឆ្លើយតបថា អាមេរិកបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ហើយ និងមិនអាចវិលត្រឡប់ទៅវិញទេ ហើយទណ្ឌកម្មលើអ៊ីរ៉ង់ ក៏អាមេរិកមិនអាចដកចេញបានដែរ លុះត្រាតែអ៊ីរ៉ង់ចូលតុចរចាសិន ៕