ឯកឧត្តមបណ្ឌិត កៅ ថាច សូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
———————
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងលោកជំទាវ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សូមគោរពជូនពរ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត មាន បញ្ញាញាណភ្លឺថ្លា កាយពលមាំមួន សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តលើករាសី សុខសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយភាពរីករាយនិងសាមគ្គីភាព។
