ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ហេង សួរ បន្តដំណើរមកខេត្តសៀមរាបដើម្បីចុះសាកសួរសុខទុក្ខ និងនាំយកថវិកាជូនដល់សិស្សមកពីគ្រួសារវីរកងទ័ពពលី ដែលកំពុងតែទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

សៀមរាប:បន្ទាប់ពីបានចុះសួរសុខទុក្ខវីរកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៧ នៅទិសព្រះវិហារ កាលពីព្រឹកមិញ ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តដំណើរមកខេត្តសៀមរាបដើម្បីចុះសាកសួរសុខទុក្ខ និងនាំយកថវិកាជូនដល់សិស្សមកពីគ្រួសារវីរកងទ័ពពលី ដែលកំពុងតែទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប​ នារសៀលថ្ងៃនេះផងដែរ។

#MLVT #HENGSour #TVET