ភ្នំពេញ ៖ ឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងលោក ជំទាវ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបអភិវន្ធសម្តែងនូវគារវកិច្ច និងលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទទួលបានជោគជ័យក្នុងការយាងទទួលការវះកាត់ព្យាបាលព្រះរោគ។
ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបអភិវន្ធសម្តែងនូវគារវកិច្ច និងលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទទួលបានជោគជ័យក្នុងការយាងទទួលការវះកាត់ព្យាបាលព្រះរោគនៅសាធារណរដ្ឋប្រជាមានិតចិន។


