ភ្នំពេញ: សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ថ្វាយចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានសេចក្តីត្រេកអរជាអនេកប្បការក្រោយទទួលបានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ស្តីពីព្រះរាជសុខភាពរបស់ទ្រង់ទទួលបានការពិនិត្យ និងព្យាបាលដោយជោគជ័យ និងមានព្រះរាជសុខភាពល្អប្រសើរឡើងវិញ។
ទូលព្រះបង្គំ ព្រមទាំងគ្រួសារសូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះមហាសេតច្ឆត្ត សូមមេត្តាប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យ វិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ សូមព្រះអង្គឆាប់មានព្រះរាជសុខភាពល្អបរិបូរ រឹងមាំឡើងវិញ ដើម្បីយាងនិវត្តមកបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូនចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ។

