[ខេត្តស្វាយរៀង]៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានជួបប្រជុំសំណេះសំណាលជាមួយសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង ។
នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ឧកញ៉ា សុក រ៉ាដូ លោក ជេត ភិរម្យ និងលោក យន់ សុវណ្ណារិទ្ធិ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក-សមាជិកា ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង ។
ទន្ទឹមនេះ សមាគមបណ្តាញកសិករតេជោបានប្រកាសតែងតាំង ឧកញ៉ា សុក រ៉ាដូ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកប្រចាំខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀងផងដែរ។











