ភ្នំពេញ៖ អ្នកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេសិនណល់ និង លោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា សូមគោរពជូនពរ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យគ្រប់ភារៈកិច្ច និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។