ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility “CCFF”)

រាជធានីភ្នំពេញ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) និងសហការី បានទទួលជួបក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank “ADB”) ដើម្បីពិភាក្សាលើការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) និងវិសាលភាព​ក្នុងការពង្រីក​វិស័យផ្សេងៗ​បន្ថែមទៀត ជាពិសេសវិស័យអាទិភាពស្របតាមគោលនយោបាយថា្នក់ជាតិ សំដៅជំរុញការអភិវឌ្ឍប្រកបដោយ​ចីរភាព​នៅកម្ពុជា។
ជាលទ្ធផល, អង្គប្រជុំបានកំណត់ទិសដៅអនុវត្តរួមមាន៖ (១) ការរៀបចំយន្តការសហហិរញ្ញប្បទាន (Co-Finance) ទាំង​ដំណាក់កាល​អនុវត្ត​កម្មវិធី និងដំណាក់កាលពង្រីកវិស័យ និង (២) ការរៀបចំយន្តការជំនួយបច្ចេកទេស (Technical Support) គាំទ្រដល់ការអនុវត្តកម្មវិធី។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។