ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជម្ងឺអេបូឡាផ្ទុះឡើងសាជាថ្មីនៅកុងហ្គោសម្លាប់មនុស្សជាង១៦០០នាក់

អង្គការសុខភាពពិភពលោក WHO បានប្រកាសកាលពីថ្ងៃពុធ ទី១៧ ខែកក្កដានេះ អំពីករណីផ្ទុះឡើងសាជាថ្មីនៃជម្ងឺ អេបូឡា (Ebola) ជាលើកទីពីរនៅសាធារណរដ្ឋ កុងហ្គោ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ AP ។

អង្គការសុខភាពពិភពលោក បានអោយដឹងថា ជម្ងឺអេបូឡា បានឆ្លងរាលដាលកាន់តែខ្លាំងចាប់តាំងពីខែសីហា ឆ្នាំ២០១៨រហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩នេះ បណ្តាលអោយមនុស្សប្រមាណជាង១៦០០នាក់ បានបាត់បង់ជីវិតរួចទៅហើយ ។
សូមបញ្ជាក់ជូនថា ជម្ងឺអេបូឡានេះ មិនទាន់មានថ្នាំសម្រាប់ព្យាបាលទេ ហើយសូម្បីតែវ៉ាក់សាំងសម្រាប់ចាប់បង្ការ ក៏មិនទាន់មានដែរ ដោយជម្ងឺនេះងាយនឹងឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតណាស់ ដែលគ្រាន់តែប៉ះពាល់លើអ្នកជម្ងឺ ឫសម្ភារៈប្រើប្រាស់របស់អ្នកជម្ងឺ ៕