កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះនៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំ កិច្ចប្រជុំពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុននាវា ដែលធ្វើប្រតិបត្តិការដឹកជញ្ជូនតាមសមុទ្រ ស្តីពី ការតភ្ជាប់ផ្លូវដឹកជញ្ជូន ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
























