ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុន និងកូរ៉េខាងត្បូងជួបចរចាជិត៦ម៉ោងស្តីពីជម្លោះពាណិជ្ជកម្មតែគ្មានលទ្ធផលទេ

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ក្រុមមន្ត្រីរបស់ប្រទេស ជប៉ុន និងកូរ៉េខាងត្បូងបានជួបចរចាគ្នាអស់រយៈពេលជិត៦ម៉ោង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្នុងគោលដៅបន្ធូរបន្ថយភាពតាន តឹងក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពរ ប៉ុន្តែកិច្ចចរចានោះមិនទទួលបានលទ្ធផលអ្វីទេ ។

ជម្លោះពាណិជ្ជកម្មរវាងប្រទេសជាសម្ព័ន្ធមិត្តអាមេរិកទាំងពីរ គឺជប៉ុន និងកូរ៉េខាងត្បូង បានកើតឡើងដោយសារជប៉ុនបានរឹត ត្បិតការនាំចេញវត្ថុធាតុដ៏សំខាន់ ដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់របស់កូរ៉េខាងត្បូង ដែលធ្វើឲ្យប៉ះពាល់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់ប្រទេសទាំងពីរ ព្រមទាំងបង្កការរាំងស្ទះដល់សិទ្ធិឧស្សាហកម្មដែលត្រៀមបម្រុងនឹងចេញប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទជំនាន់ទី៥ (5G) របស់ចិន ។

កិច្ចចរចារវាងប្រទេសសម្ព័ន្ធមិត្តអាមេរិកទាំងពីរ គឺកូរ៉េខាងត្បូងចង់អោយជប៉ុននាំចូលវត្ថុធាតុដ៏សំខាន់៣ប្រភេទ ដែលត្រូវបាន យកទៅប្រើប្រាស់នៅក្នុងឧស្សាហកម្មបច្ចេកវិទយាជាន់ខ្ពស់របស់កូរ៉េខាងត្បូងឡើងវិញ និងលុបចោលការរឹតត្បិតនាំចេញ ប៉ុន្តែជប៉ុននៅតែបន្តរឹតត្បិតនាំចេញវត្ថុធាតុសំខាន់ទាំង៣ប្រភេទឲ្យកូរ៉េខាងត្បូងដដែល ៕