ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរខេត្តព្រះវិហារ ចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនផ្លូហេវិន ករណីលួចកាប់ឈើនៅក្នុងតំបន់ព្រៃការពារម

មន្ត្រីបរិស្ថាននៅក្នុងខេត្តព្រះវិហារបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះថា អាជ្ញាធរខេត្តព្រះវិហារ នឹងចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនមួយ ឈ្នោះ ផ្លូហេវិន ដែលបានលួចចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃការពារ និងក្នុងដែនជម្រកសត្វព្រៃ។

លោក វុធ ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃ គូលេនព្រំទេព នៅក្នុងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ Swift News ថា តំណាងសហគមន៍ទាំង៣ភូមិនឹងចូលរួមដោះស្រាយករណីក្រុមហ៊ុន ផ្លូហេវិន ប្រើគ្រឿងចក្រចូលកាប់ឈើដោយខុសច្បាប់នៅក្នុងតំបន់ការពារ។

លោកមានប្រសាសន៍ថា លោក ស៊ូ សេី អភិបាលរងខេត្តព្រះវិហារនឹងដឹកនាំការប្រជុំនេះ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រៃការពារ និងបញ្ឈប់ក្រមហ៊ុនកុំឲ្យចូលរុករានព្រៃក្នុងតំបន់នេះទៀត។ ចំណែក ភាគីក្រុមហ៊ុនវិញ ត្រូវទទួលខុសត្រូវចំពោះទង្វើល្មើសច្បាប់នេះ បើពុំដូច្នេះទេ អាជ្ញាធរខេត្តនឹងរៀបចំសំណុំរឿងទៅតុលាការតែម្តង។

ការបញ្ជាក់ពីវិធានការផ្លូវច្បាប់បែបនេះ កើតឡើងក្រោយពីប្រជាពលរដ្ឋសហគមន៍ការពារព្រៃឈើពោធិរៀង ប្រមាណជាង៥០នាក់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ​​​ បានលើកគ្នាពួនស្ទាក់ចាប់រថយន្តបង្កុងដឹកឈើខុសច្បាប់បានមួយគ្រឿង ក្នុងចំណោមរថយន្ត៣គ្រឿងរបស់ក្រុមហ៊ុនផ្លូហេវិន ដែលកំពុងលួចកាប់ឈើនៅក្នុងដែនសហគមន៍ និងក្នុងដែនសម្រកសត្វព្រៃ នៅក្នុងខេត្តព្រះវិហារ។

ប្រជាពលរដ្ឋបានអះអាងថា រថយន្តបង្កុងនេះ បានលួចកាប់ឈើរបស់សហគមន៍ ក្រោមបញ្ជាររបស់ឈ្មោះ ឡាំ ជា ដែលគេដឹងថា ជាមេការឈ្មួញឈេីរបស់ក្រុមហ៊ុន​​​ផ្លូហេវិន ដែលកន្លងមកឈ្មាះនេះតែងតែយកលេសថា ក្រុមហ៊ុន មានសិទ្ធិស្របច្បាប់ក្នុងការប្រមូលផល អនុផលព្រៃឈេីចេញពីដីសម្បទានសង្គមកិច្ចរបស់ខ្លួន ប៉ុន្តែពេលនេះ ត្រូវបានប្រជាសហគមន៍ លើកគ្នាពួនស្ទាក់ចាប់បាននៅពេលកំពុងចូលលួចកាប់ឈេីក្នុងដែនសហគមន៍ និងក្នុងដែនជម្រកសត្វព្រៃ។

សកម្មភាពលួចកាប់ឈេីនៅក្នុងដែនជម្រកសត្វព្រៃនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលជាអ្នកថែរក្សាព្រៃឈេី កើតរឿងក្ដៅក្រហាយ​​​ ទើបបាននាំគ្នាប្រមាណជាង៥០នាក់ ពួនស្ទាក់ចាប់រថយន្តបង្កុងរបស់ក្រុមហ៊ុន ផ្លូហេវិន បានមួយគ្រឿង ក្នុងចំណោមបីគ្រឿង ដែលបានចូលកាប់ឈើដោយខុសច្បាប់នៅត្រង់ចំណុចចាន់ផុង ភូមិពោធិរៀង ឃុំគូលេនខាងជេីងស្រុកគូលេន ខេត្តព្រះវិហារ។

ក្រោយពីស្ទាក់ចាប់បានរថយន្ត ដែលមានវត្ថុតាងឈេីនៅលេីរថយន្ត ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍ នាំយករថយន្តមករក្សាទុកក្នុងសហគមន៍ហេីយ ក៏បានរាយការណ៌ដល់អាជ្ញាធរ និងលោក វុធ ធឿន ប្រធានការិយាល័យដែនជម្រកសព្វព្រៃគូលេនព្រំទេព និងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ទើបកម្លាំងសមត្ថកិច្ចទៅអូសយករថយន្តបង្កុងមួយគ្រឿង យករក្សាទុកនៅការិយាល័យដែនជម្រកសត្វព្រៃ បន្ទាប់ពីជនល្មេីសបានបេីកទម្លាក់ចូលទៅអូរ ក្នុងតំបន់ព្រៃជ្រៅ។

ប្រជាពលរដ្ឋបានបន្តទៀតថា ក្រុមហ៊ុនផ្លូហេវិននេះកឺជាក្រុមហ៊ុនប្រេីល្បិចឆ្ពិនភ្នែកអាជ្ញាធរមានសមត្ថកិច្ចនិងថ្នាក់ដឹកនាំតែថ្នាក់ក្រោមគេដឹងគ្នាដូចត្រីនិងទឹកដែលលួចដឹងឈេីចេញពីរដែនជម្រកសត្វព្រៃយកមកច្រៀកអារនៅក្នុងក្រុមហ៊ុនជាឈេីស្របច្បាប់។

លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាល ខេត្តព្រះវិហារ ដែលជាប្រធានគណ:បញ្ជាការបង្រ្កាបបទល្មេីសព្រៃឈើថ្នាក់ខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បេីក្រុមហ៊ុនចូលកាប់ឈេីក្នុងដែនជម្រកសត្វព្រៃពិតប្រាកដមែននោះ ចំពោះលោក សេន ឡាំ ដែលជាមេការក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបណ្ដោយឲ្យកម្មកររបស់ខ្លួនចូលកាប់ឈេីក្នុងដែនជម្រកសត្វព្រៃ។

ចំណែកលោក សេន ឡាំ អ្នកយកព័ត៌មាន បានតាមទូរស័ព្ទ ជាច្រើនដង ប៉ុន្តែព្រមទទួលឡើយ៕