ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអេមរុរាយស៍កម្ពុជានិងសហគមន៍កសិកម្មនៅខេត្តបាត់ដំបងចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត១០លានដុល្លារ

បាត់ដំបង៖ក្រុមហ៊ុនអេមរុរាយស៍កម្ពុជានិងសហគមន៍កសិកម្មនៅខេត្តបាត់ដំបងចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត១០លានដុល្លារ ហើយនេះគឺជាជំហានថ្មីមួយទៀត សម្រាប់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់កសិករជាសមាជិក ជាពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់និងកម្រិតហានិភ័យខ្ពស់នៃការប្រែប្រួលទីផ្សារថ្លៃស្រូុវ។

កិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវពូជនិងស្រូវចំណីស្តង់ដាសុវត្ថិភាព(SRP) ចំនួន៦កិច្ចសន្យានេះ រួមមាន ៤កិច្ចសន្យាសម្រាប់ស្រូវចំណី និង២កិច្ចសន្យាទៀតសម្រាប់ស្រូវពូជ ដែលជាកិច្ចសន្យាសម្រាប់រយៈពេលពេញមួយឆ្នាំ ឬពីរដូវកាលដាំដុះ។

សូមអបអរសាទរដល់កសិករជាសមាជិកនៃសហគមន៍កសិកម្មយើងទាំងអស់ និងសូមកោតសរសើរដល់ដៃគូពីវិស័យឯកជន ដែលបានចូលរួមសហការគាំទ្រ និងជួយពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជាឱ្យកាន់តែរឹងមាំ៕