ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកស្នើជប៉ុនឲ្យបញ្ជូនទ័ពទៅចូលរួមក្នុងកងកម្លាំងចម្រុះអន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton បានស្នើដល់រដ្ឋាភិបាលរបស់ប្រទេសជប៉ុន អោយបញ្ជូនកងកម្លាំងស្វ័យការពាររបស់ខ្លួនទៅចូលរូមក្នុងកងកម្លាងចម្រុះអន្តរជាតិនៅតំបន់មជ្ឈិមបូព៌ា ក្នុងគោលដៅការពារនាវាពាណិជ្ជកម្ម ជាពិសេសគឺការពារនាវាដឹកប្រេងអន្តរជាតិនៅច្រកសមុទ្រ Strait of Hormuz ជាប់ប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ។

ពាក់ព័ន្ធនឹងសំណើនេះ អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសជប៉ុន លោក Yoshihide Suga បាននិយាយនៅថ្ងៃអង្គារ ទី២៣ ខែកក្កដានេះថា ជប៉ុនមិនទាន់ពិចារណាពីការបញ្ជូនកងកម្លាំងស្វ័យការពាររបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ាតាមការស្នើសុំរបស់សហរដ្ឋអាមេរិកនោះទេ ។
សេចក្តីប្រកាសរបស់លោក Yoshihide Suga ត្រូវបានធ្វើឡើងក្រោយពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono និងទីប្រឹក្សាសន្តិសុខជាតិ លោក Shotaro Yachi កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ៕