ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន ៖ពលរដ្ឋខ្មែរ ៨៨នាក់ ត្រូវថៃបញ្ជូនមកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៤​៖៤៥នាទី មន្ត្រីជំនាញបានទទួល ពលរដ្ឋខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សរុបចំនួន ៨៨នាក់ ក្នុងនោះស្រី ៣២នាក់ និងកុមារ ០៧នាក់។
ប៉ុស្តិ៍បានចែកអាហារសម្រន់មួយចំនួនដល់ពួកគាត់ មានបាយសាច់ជ្រូក ពងទាខ នំប៉័ង និងទឹកសុទ្ធ ក្នុងនោះម្នាក់ៗទទួលបានបាយ ០១ប្រអប់ នំប៉័ង ០១ដើម ទឹកសុទ្ធ ០១ដប។
អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ឱ្យមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។
តាមការបញ្ជាក់របស់មន្រ្តីជំនាញ ពលករខ្មែរទាំងនេះ បានចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅថៃ៕