ភ្នំពេញ៖ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ និងអគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជពីធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា សូមទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងសូមជួបប្រទះតែនឹងព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត របស់ព្រះអង្គ និងប្រជានុរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ជាដរាបតរៀងទៅ។

