ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្ដម លាងឡេង អគ្គនាយកក្រុមហ៊ុន លាងឡេង ស៊សទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ»ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ឯកឧត្ដម លាងឡេង អគ្គនាយកក្រុមហ៊ុន លាងឡេង ស៊សទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ»ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសៅរ៍ទី ២៧ ខែមិថុនាឆ្នាំ២០២៦នាកម្មវិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។
សូមជំរាបជូនថា ប្បកម្ម LEANG LENG Fish Sauce លាង ឡេង គឺជាសិប្បកម្មផលិតទឹកត្រីដ៏ល្បីឈ្មោះមួយរបស់ខ្មែរ ដែលបានបង្កើតឡើងដោយសហគ្រិនចាស់វស្សាមួយរូបឈ្មោះថា លាង ឡេង នៅអំឡុងឆ្នាំ ២០១១។
បើគិតមកដល់បច្ចុប្បន្ន សិប្បកម្ម លាង ឡេង កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទៅនៅក្នុងប្រទេសកម្ពុជានិងមានដាក់នៅតាមបណ្តាម៉ាត និងផ្សារទំនើបធំៗជាច្រើនដូចជា ផ្សារទំនើបអ៊ីអន ឡាក់គី ជីបម៉ុង និងតាមបណ្តាផ្សារតូចធំជាច្រើនផ្សេងទៀតផងដែរ។ ហើយលើសពីនេះទៅទៀត ផលិតផលរបស់សិប្បកម្ម លាង ឡេង ក៏មានវត្តមាននៅទីផ្សារក្រៅប្រទេសដូចជាសហរដ្ឋអារិកផងដែរ។