ភ្នំពេញ៖លោក ចាន់ សិល្បសុជាតិ អគ្គនាយកនៃក្រុមហ៊ុនផលិតទឹកត្រីនិងទឹកស៊ីអ៊ីវ ង៉ូវហេងទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត “ជាតូបការ“ ពីសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត “ជាតូបការ“នេះរៀបចំឡើងនៅព្ថ្ងៃរឹកសៅរ៍ទី ២៧ខែមិថុនាឆ្នាំ២០២៦នាកម្មវិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យមនិងសប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យម។
សូមរម្ក្រុលឹកថា មហ៊ុនផលិតទឹកត្រី និងទឹកស៊ីអ៊ីវ ង៉ូវហេង ជានិច្ចជាកាលតែងតែបានជួយដល់ប្រជាជនខ្មែរឱ្យមានការងារធ្វើតាមរយៈកម្លាំងពលកម្ម ពិសេសគឺប្រជានេសាទ និងប្រជាកសិករដែលជាអ្នកដាំសណ្ដែកដី ឱ្យមានទីផ្សារក្នុងល្អ ក្នុងការងាររបស់ពួកគាត់រហូតមកផងដែរ។
ក្រុមហ៊ុនកំពុងផលិតផលជាច្រើនមុខដែលផលិតដោយស្នាដៃកូនខ្មែរផ្ទាល់ ក្នុងនោះមានដូចជា៖ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង អំបិល និងម្រេចកំពត ដែលភាគច្រើនសុទ្ធសឹងតែជាទំនិញសម្គាល់ភូមិសាស្រ្ដប្រចាំខេត្តកំពត-កែប។
ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសបានងាកមកគាំទ្រផលិតក្នុងស្រុកស្ទើរតែទាំងស្រុង ដែលនេះអាចចាត់ទុកថាជាស្មារតីជាតិនិយមមួយរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ននេះហើយក្រុមហ៊ុនកំពុងតែដាក់ផែនការពង្រីកការផលិតក្នុងបរិមាណច្រើនជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារផងដែរ។




