ការប្រកាសបដិសេធជាថ្មី បែបនេះ បានធ្វើឡើង ក្នុងសន្និសីទកាសែត ប្រចាំសប្តាហ៍ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសសន្និសីទកាសែតនេះ លោក ផៃ ស៊ីផាន ក៏បានប្រកាសថា ក្រសួងការពារជាតិ នឹងរៀបចំនាំក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យដោយផ្ទាល់នៅមូលដ្ឋានកងទ័ពជើងទឹក រាម នៅខេត្តព្រះសីហនុ នាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។ ដំណើរទៅកាន់មូលដ្ឋានកងទ័ពជើងទឹកនេះ ដើម្បីឲ្យច្បាស់ថា នៅទីនោះ មិនមានរៀបចំសម្រាប់មូលដ្ឋានកងទ័ពចិន ដូចការផ្សព្វផ្សាយព័ត៌មាន មិនពិត ក្លែងក្លាយនោះទេ៕