ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក.ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦

ភ្នំពេញ៖អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៦នេះបាន រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការង គ.ល.ក., លោកទីប្រឹក្សាបច្ចេកទេស, លោក-លោកស្រី ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ, អនុប្រធានការិយាល័យ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ ពិភាក្សា ដោះស្រាយបញ្ហាប្រឈមរបស់នាយកដ្ឋានក្រោមឱវាទ ក្រុមការងារពាក់ព័ន្ធ និងអង្គភាពសវនកម្មផ្ទៃក្នុង របស់ គ.ល.ក. ព្រមទាំងដាក់ចេញទិសដៅការងារជាអាទិភាព សម្រាប់ឆមាសទី២ ឆ្នាំ២០២៦។