ភ្នំពេញ៖ ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើ ជូនចំពោះ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ
កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ៦៩ឆ្នាំឈានចូល៧០ឆ្នាំ។

ក្នុងឱកាសដ៏វិសេសវិសាលនៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស ខ្ញុំបាទ ឡូវ ហ៊ឹង ព្រមទាំងក្រុមគ្រួសារសូមចូលរួមអបអរសាទរ និងសូមគោរពជូនពរដ៏ស្មោះស្ម័គ្របំផុត សូមគោរពជូនពរឱ្យឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សុភមង្គល វិបុលភាព និងជោគជ័យកាន់តែធំធេងថែមទៀត ក្នុងគ្រប់ភារកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមសម្រាប់ប្រទេសជាតិនិងប្រជាជនកម្ពុជា។
សូមឱ្យខួបកំណើតគម្រប់៧០ឆ្នាំនេះ ក្លាយជាឱកាសដ៏ប្រពៃមួយ ដែលនាំមកនូវពរជ័យ សេចក្តីសុខ សុភមង្គល និងភាពរុងរឿងជានិរន្តរ៍ ជូនដល់ឯកឧត្តម និងក្រុមគ្រួសារជាទីស្រឡាញ់។