ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៥ខែដើមឆ្នាំ២០១៩កម្ពុជាទទួលបានទេសចរអន្តរជាតិជិត៣ លាននាក់កើន១១.៤%៦

(ភ្នំពេញ)៖ តាមរាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៨៨,៤៦១នាក់ កើនឡើង ១១.៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានការធ្លាក់ចុះខ្លះ។

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាទាំងនោះ រួមមាន ចូលតាមផ្លូវអាកាសចំនួន,០១៨,៩៣៥នាក់ កើនឡើង ១៦.៩% ក្នុងនោះចូលតាមច្រកភ្នំពេញចំនួន ៩២៣, ៧៧១នាក់ កើនឡើង១៧.៦% តាមច្រកសៀមរាបចំនួន៨៤៦, ២៦៧នាក់ ថយចុះ ៤.៥% និងតាមច្រកកងកេងចំនួន ២៤៨, ៨៩៧នាក់ កើនឡើង ៣៤៤.៩%។

ភ្ញៀវមកតាមផ្លូវគោកចំនួន ៧៨៥,៧៧៤នាក់ ថយចុះ ១.១% ចូលតាមផ្លូវទឹកចំនួន៣,៧៥២នាក់ កើនឡើង ១៥.៤%។របាយការណ៍ក៏បានបញ្ជាក់អំពីស្ថិតិទេសចរអន្តរជាតិក្នុងខែឧសភា ឆ្នាំ២០១៩ មានចំនួន ៤៧២,៨៥២នាក់ កើនឡើង ១២.៨% បើធៀបនឹងខែឧសភា ឆ្នាំ២០១៨៕

លើ