ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះ(MOU) រវាងសមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (ALMAC) និងមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC)

ភ្នំពេញ៖ នាសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (ALMAC) និងមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការផ្តល់ឱកាសការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសម្របសម្រួលការធ្វើសមាហរណកម្មរបស់ជនទេសន្តរប្រវេសន៍ការងារ។
តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរសហការលើការផ្តល់ឱកាសការងារ ការរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការរៀបចំពិព័រណ៍ការងារ ការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជនទេសន្តរប្រវេសន៍ការងារ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធផ្គូផ្គងការងារតាមអនឡាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវា និងការគាំទ្រដល់ជនទេសន្តរប្រវេសន៍ការងារ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ ALMAC និង HRCC ក្នុងការពង្រឹងភាពជាដៃគូ និងរួមចំណែកអភិវឌ្ឍវិស័យទេសន្តរប្រវេសន៍ការងារនៅកម្ពុជា។

#ALMAC #HRCC #MOU