ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្ដម បាន លឹម តំណាងធនាគារ ARDB និងក្រុមហ៊ុន Seeds and Feed ជួបពិភាក្សាគ្នាអំពីលទ្ធភាព លើការពង្រីកផ្តល់ឥណទាន និងសេវាធនាគារ ជូនដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ជាពិសេសការគាំទ្រដល់កសិកម្មតាមកិច្ចសន្យា

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្ដមហ បាន លឹម អគ្គនាយករង និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Seeds and Feed ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុន Seeds and Feed លើការពង្រីកផ្តល់ឥណទាន និងសេវាធនាគារ ជូនដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ពិសេសការគាំទ្រដល់កសិកម្មតាមកិច្ចសន្យា (ការផ្គត់ផ្គង់ធាតុចូលកសិកម្ម បច្ចេកទេសកសិកម្ម និងការប្រមូលទិញផលិតផលកសិកម្ម)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។