ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយបានពន្យល់ថា ពន្យល់ដល់កសិករអំពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ

ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយ បានពន្យល់ថា ចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរំលឹកប្រាប់ដល់កសិករ​ពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ ជាពិសេស​ ការរៀបចំវ៉ាក់សាំងការពារជំងឺ​​ផ្តាសសាយបក្សី វ៉ាក់សាំងអាសន្នរោគ និងវ៉ាក់សាំងជំងឺប៉េស ដែលជាប្រភពជំងឺឆ្លងផងដែរ។​​

លោក សៀវ វិសុទ្ធ បានពន្យល់ថា នៅឆ្នាំ២០២៦នេះ លោកមានវិធានការការពារមុនកុំឲ្យសត្វងាប់ ​និងឈឺ ដែលកសិករមិនត្រូវពឹងលើមន្រ្តីបសុពេទ្យទាំងស្រុងនោះទេ ត្រូវមានផ្នែកការសង្រ្គោះបឋមខ្លះ ហើយតាមដានសត្វចិញ្ចឹមឲ្យទៀងទាត់ជាប្រចាំ ទើបមិនមានហានិភ័យកើតឡើងចំពោះសត្វចិញ្ចឹម ជាពិសេសសត្វទាតែម្តង​។

លោកបាន​​ពន្យល់ថា តាមបទពិសោធន៍លោក​បាន​​ដានសុខភាពសត្វ និងផ្តោតលើការប្រើ​ប្រាស់​វ៉ាក់សាំងឲ្យបាន​​ត្រឹមត្រូវលើសត្វទា គឺជាការងារសំខាន់​បំផុត។​ ជាក់ស្តែងកសិដ្ឋានលោក​​​ស្ទីរតែគ្មានទាងាប់​ ដោយសារតែមានពេទ្យសត្វប្រចាំការថែទាំសត្វទាជានិច្ច ដូចជាការប្រើ​ប្រាស់ចំណី និងការដាក់ចំណីឲ្យមានត្រឹមត្រូវ និងមានអនាម័យល្អផងដែរ។​​​​

ម្ចាស់កសិដ្ឋានខាងលើបានបញ្ជាក់ដែរថា ដំបូងឡើយលោកគ្រាន់តែជាអាជីវករលក់ពងទារាជធានីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញថា កសិករចិញ្ចឹមទាយកពងពីមួយឆ្នាំទៅមួយឆ្នាំតែងតែជួប​បញ្ហាប្រឈមរឿងតម្លៃ ​និងខ្វះខាតក្នុងការផ្គត់ផ្គង់មកកាន់ទីផ្សារ ទើបលោកសម្រេចចិត្តសាកល្បងបើកដំណើរកសិដ្ឋានចិញ្ចឹមទាយកពងចំនួនពីរទីតាំងនេះឡើង។

បន្ថែមពីនេះ លោក សៀវ វិសុទ្ធ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកពងរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយ​ការរីកចម្រើន​លើការចិញ្ចឹមសត្វនេះ​​ គឺមិន​ភ្លេចទេពីការជួយជ្រោមជ្រែងដ៏សំខាន់​បំផុត ពីធនាគារ ARDBជួយដល់កសិករ​ឲ្យ​មានការរីកចម្រើន​។

កម្លាំងការប្រើប្រាស់ស៊ុតក្នុងប្រទេស​​​កម្ពុជា បច្ចុប្បន្នក្នុងរង្វង់ចំនួន​៩លាន ទៅជាង១០លានគ្រាប់ ក្នុងមួយថ្ងៃ ហើយកម្លាំងផលិតបាន​ចន្លោះពី៦លាន ទៅ៧លានគ្រាប់ក្នុងមួយថ្ងៃ ដែលនៅសល់កង្វះការផ្គត់​ផ្គង់ពី២០ ទៅ៣០​ភាគរយ ហើយ​ជាក់ស្តែងនៅក្នុងសហគមន៍ស្រុកខ្សាច់​កណ្តាល​​ ខេត្តកណ្តាល នៅឆ្នាំ២០២៧ នឹងបង្កើន​មេទាប្រមាណ៥០​ម៉ឺនក្បាល៕