ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដំណើរទស្សនកិច្ច ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. រួមដំណើរដោយ ក្រុមហ៊ុនអតិថិជន KEEN មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស លោក ថៃ ម៉េងលី នាយក នៃនាយកដ្ឋានប្រតិបត្តិការទីលានកុងតឺន័រ និងលោក ងួន រតនា នាយក នៃនាយកដ្ឋានអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. ដឹកនាំដោយ អ្នកស្រី ងួន ឡេង ប្រធានគ្រប់គ្រង ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. រួមដំណើរដោយ ក្រុមហ៊ុនអតិថិជន KEEN ក្នុងគោលបំណងសិក្សាស្វែងយល់ពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស។

Sihanoukville Autonomous Port (PAS) : At 10 AM on Monday, 13th July 2026, at the venue of PAS Conference Room, Mr. Thay Mengly, Director of Container Terminal Operation Department, and Mr. Ngoun Rathana, Director of Business Department, Representatives of His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Working Group, welcomed a visit of CNLL Logistics (Cambodia) Co., Ltd., led by Mrs. Ngoun Leng, General Manager of CNLL Logistics (Cambodia) Co., Ltd., accompanied by a customer company KEEN, in purpose to learn about PAS’s potentials, operations, progress and developments.