ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម បណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាជាមួយយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី

ខេត្តប៉ៃលិន៖ ឯកឧត្តម បណ្ឌិត កៅ ថាច ក្នុុងនាម ផ្នែកសហគ្រិនវ័យក្មេង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមវេទិកាពិភាក្សាជាមួយយុវជនរបស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តប៉ៃលិន ដែលមានយុវជនចូលរួមចំនួន ១២២១នាក់។

វេទិកានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈ អចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេស និងលោកជំទាវបណ្ឌិត បាន ស្រីមុំ គណៈអភិបាល នៃអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូបទៀត។

តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ឯកឧត្តមបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងលោកជំទាវ ពេជ ច័ន្ទមុនី ជូនដល់សមាជិកបក្សទាំងអស់ ព្រមទាំងបានកោតសរសើរចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ខេត្តប៉ៃលិនឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះ ក្នុុងនាម ផ្នែកសហគ្រិនវ័យក្មេង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត កៅ ថាច មានកិត្តិយសចែករំលែកឆ្លើយតបទៅ និងការលើកឡើងពីបញ្ហាកសិកម្ម ជាមួយយុវជនខេត្តប៉ៃលិន ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបដែលមើលការខុសត្រូវលើវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍកសិកម្មជនបទ ឯកឧត្តមបណ្ឌិត បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារ ARDB ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ដែលជាខេត្តមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម៕