រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្តអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្មរួមមាន៖ វារីវប្បកម្ម, ផលិតកម្មគោសាច់ និងផលិតកម្មចំណី និងស្មៅ, អាជីវកម្មចិញ្ចឹមមាន់យកស៊ុត និងសាច់, អាជីវកម្មចិញ្ចឹមទាយកស៊ុត និងសាច់, ការដាំបន្លែក្នុងផ្ទះសំណាញ់ និងកន្លែងប្រមូលផ្តុំនិងចែកចាយបន្លែ នៅខេត្តព្រះវិហារ តាមរយៈការវិនិយោគពីក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្មចម្បងៗក្នុងបរិបទសេដ្ឋកិច្ចចក្រា ដើម្បីកាត់បន្ថយថ្លៃម្ហូប អាហាររវាងជនបទនិងទីក្រុង, ពង្រឹងសន្តិសុខស្បៀងអាហារក្នុងតំបន់ ព្រមទាំងលើកកម្ពស់ជីវភាពជនភៀសសឹក។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។
