កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃសៅរ៍ទី០៨ ខែសីហាឆ្នាំ២០២៦នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ច នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) សម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងក្រុមហ៊ុន Sunwah Group ដឹកនាំដោយ លោក បណ្ឌិត Jonathan K.S. Choi ប្រធានក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) ប្រធានសម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Sunwah Group ស្តីពី ការអភិវឌ្ឍ ប្រតិបត្តិការ និងផែនការពង្រីកនាពេលអនាគត របស់ កសស និងជាពិសេស ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងឱកាសធុរកិច្ចថ្មីៗ។
