ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )បានប្រកាសលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ បញ្ជីឈ្មោះអ្នកបោះឆ្នោត នៅឆ្នាំ២០១៩នេះ មានចំនួន ៨៦២៩៣៥៧ នាក់ ( ស្រី ៤៦០៣២៥៦នាក់ ) ត្រូវជា ៨៤,៧៨% នៃចំនួនអ្នកគ្រប់អាយុបោះឆ្នោត។ កាលពីឆ្នាំ២០១៨ មានអ្នកបោះឆ្នោត ចំនួន ៨៥៤៤៨៨៥ នាក់។