ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កាចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កាបានអញ្ជើញចូលរួមក្នុងវេទិ កាធុរកិច្ចកម្ពុជា-ស្រីលង្កាដែលត្រូវធ្វើឡងនៅសណ្ឋាគារសូហ្វីតែ លភ្នំពេញ។

នៅក្នុងវេទិកានោះផងដែរប្រធានសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ស្រីលង្កា និងមន្ត្រីនៃក្រសួងការបរទេសនៃប្រទេសស្រី លង្កាក៏បានឡើងបង្ហាញពីទំនាក់ទំនង និងស្ថានភាពនៃប្រទេសទាំងពីរជាពិសេសបង្ហាញពការធ្វើធ្វើពាណិជ្ជកម្ម និងឱកាសវិនិ យោគនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាទាក់ទាញការវិនិ យោគពីគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កាមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីក ចម្រើនរបស់កម្ពុជា។

សម្តេចតេជោបន្តថា កម្ពុជា-ស្រីលង្កាបានចាប់ផ្តើមមានទំនាក់ទំ នងការទូតជាមួយគ្នាតាំងពីជាង ៦ទសវត្សរ៍មុនមកម្លេះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលតែយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦ ហើយទំនាក់ទំនង រវាងប្រទេសយើងទាំងពីរមានលក្ខណៈជាមិត្តភាពកន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។

សម្តេចតេជោបានបង្ហាញថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាប ក្នុងឆ្នាំ២០១៥។ សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។

តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើនដែលគម្រោងវិនិយោគត្រូវបានអនុម័តមានចំនួន ១៥៣ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ឆ្នាំ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង៤៨ គម្រោងខណៈដែល ទុនវិនិយោគមានការកើនឡើងប្រមាណ២ ពាន់លានដុល្លារអាមេរិក។

ចំណែកក្នុងវិស័យទេសចរណ៍ចំនួនភ្ញៀវទេសចរ ដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់។ ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០១៨នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រ មាណជា ២, ៨៨ លាននាក់ មានការកើនឡើង១១, ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ក្នុងរយៈពេលដូចគ្នានេះចំនួនភ្ញៀវទេសចរស្រីលង្កាបានកើនឡើង ២២%គឺពី១.៤៣៧ នាក់ដល់ ១.៧៥៦នាក់។ គួរកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០១៨ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចំនួនប្រមាណ ៦,២លាននាក់ ហើយកម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ពោលគឺប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ និង១១លាននាក់នៅឆ្នាំ២០២៥ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគនិងធុរជនក្នុងការបណ្តាក់ ទុនក្នុងវិស័យនេះ។

សម្តេចតេជោបានបង្ហាញពីដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មីសំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅ ជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។

រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាសននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ កម្ពុជាបានបង្កើតយន្តការសន្ទនាមួយហៅថា “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន” ដែលសម្តេចដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្តតំណាងផ្នែកឯកជនគ្រប់វិស័យដើម្បីលើកឡើងនូវបញ្ហាប្រឈម និងសំ ណូមពរជូនរាជរដ្ឋាភិបាលពិនិត្យនិងចាត់វិធានការសមស្របដើម្បីដោះស្រាយ ហើយវិធានការមុតស្រួចមួយចំនួន។

បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាព។

សម្តេចតេជោសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ជាពិសេស អ្នកវិនិយោគស្រី លង្កាដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើមនិង ពង្រីកអាជីវកម្មរបស់ខ្លួន។

សម្តេចតេជោក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅករៅប្រទេស ពិចារ ណាយកប្រទេសស្រីលង្កាជាប្រទេសគោលដៅរបស់ខ្លួន។

សម្តេចតេជោក៏បានជម្រាបជូនធុរជន និងអ្នកវិនិយោគស្រីលង្កាអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ ៥ចំណុច គឺភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។

ក្រោយពីឆ្នាំ១៩៧៩កម្ពុជាបានប្រឹងប្រែង ដោយប្រើប្រាស់ដៃម្ខាង ទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចពីចំណុចសូន្យ ដែលមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីខាងក្រៅយ៉ាងអយុត្តិធម៌ រហូតបានបញ្ឈប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃកាលពីចុងឆ្នាំ១៩៩៨ ដោយដាក់ចេញនូវ “គោលនយោបាយឈ្នះ-ឈ្នះ”។

ការប្រឹងប្រែងពុះពារអភិវឌ្ឍជាតិក្នុងរយៈពេលជាង៤០ ឆ្នាំចុងក្រោយនេះបានធ្វើឲ្យកម្ពុជាប្រែមុខមាត់ថ្មីទាំងកនុងតំបន់ និងស កលហើយ បច្ចុប្បន្នកម្ពុជាទទួលបានទាំងស្ថិរភពនយោបាយ សន្តិភាពនិងម៉ាក្រូសេដ្ឋកិច្ចពេញលេញ ដែលបានទាក់ទាញធុរជន និងវិនិយោគិនមកធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា។

ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានកា ររើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេងដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ ឆ្នាំចុះមានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។

កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា“រោងចក្រនៃអាស៊ី”។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គទីផ្សារអាស៊ាននិង ទីផ្សារសំខាន់ៗដទៃទៀតក្នុហពិភព លោក។

កម្ពុជាមានសក្តានុពលសម្រាប់ ការអភិវឌ្ឍទេសចរណ៍“វប្បធម៌និងធម្មជាតិ រួមមាន សម្បត្តិវប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ព្រមទាំងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេបឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលទាំងនេះមានភាពទាក់ទាញសម្រាប់ ទីផ្សារទេសចរណ៍ទាំងក្នុងស្រុកនិងអន្តរជាតិ។

សម្តេចក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កា ដែលមានវត្តមាននៅទីនេះធ្វើការពិភាក្សាបន្ថែមជាមួយធុរជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលនិង កលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សម្តេចសូមធានាជូន អ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ងដែលអនុគ្រោះនិង ជួយជំរុញដល់ការវិនិយោគពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកប ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

សម្តេចបានជូនពរអោយគណៈប្រតិភូនៃប្រទេសស្រលង្កា ដែល មកបំពេញទេស្សនកិច្ចក្នុងប្រទេសកម្ពុជា ព្រមទាំងវេទិកានេះទទួលបាននូវភាពជោគជ័យ៕