ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារនិងGMACនឹងរៀបចំកម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើមឆ្នាំ២០១៩

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងបុគ្គលិក កម្មករនិយោជិតឆ្នើមឆ្នាំ២០១៩ ដើម្បីជម្រុញការយល់ដឹងនិងលើកកម្ពស់ផលិតភាពនៅកម្ពុជាព្រមទាំងចូលរួមអ បអរកម្មវិធីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្ន២០១៩ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាថ្ងៃ ទី០២-០៣ វិច្ឆិកា ខាងមុខនេះ។

ការប្រកួតប្រជែងបុគ្គលិកកម្មករនិយោជិតឆ្នើមនេះ មានមុខតំណែងចំនួន៥ប្រភេទ ទី១ អ្នកគ្រប់គ្រង ២.មេកាបុគ្គលិកជាន់ខ្ពស់ ៣.ប្រធានក្រុម ៤.អ្នកដេរ ឬបុគ្គលិកការិយាល័យ ៥.បុគ្គលិក ឬកម្មករទូទៅ(អ្នកបើកឡាន អ្នកថែសួន អ្នកសម្អាត…)
ចាប់ទទួលពាក្យពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩។

ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានបំណងចូលរួមសូមបញ្ជូនឈ្មោះនិងប្រវត្តិរូបសង្ខេបរបស់បុគ្គលិក កម្មកររបស់ខ្លួនមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឬសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដើម្បីចូលរួមប្រកួតប្រជែង។

អត្ថប្រយោជន៍អ្នកដែលជាប់ជ័យលាភីទាំងអស់នឹងទទួលបានវិញ្ញាបនបត្របុគ្គលិកកម្មករបុគ្គលិកឆ្នើមពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹង។ ជ័យលាភីលេខ១ ទទួលបានប្រាក់៣០០ដុល្លារ និងប័ណ្ណតម្លៃ៥០០ដុល្លារសម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានCGTI។

ជ័យលាភីលេខ២ទទួលបានប្រាក់២០០ដុល្លារនិងប័ណ្ណតម្លៃ ៥០០ដុល្លារសម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានCGTI
ជ័យលាភីលេខ៣ទទួលបានប្រាក់១០០ដុល្លារនិងប័ណ្ណតម្លៃ ៥០០ដុល្លារសម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានCGTI។