ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិកឈានដល់ដំណាក់កាលទប់លែងជាប់ហើយ

ប្រព័ន្ធផ្សព្វផ្សាយ Los Angeles Times បានចុះផ្សាយនៅថ្ងៃពុធ ទី០៧ ខែសីហានេះថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលទប់លែងជាប់ហើយ ខណៈដែលភាគីទាំងពីរនៅតែបន្តសងសឹកគ្នាទៅវិញទៅមក ។
ភាគីខាងសហរដ្ឋអាមេរិកបានប្រកាសនឹងដំឡើងពន្ធនាំចូលពី ចិនក្នុងអត្រា១០%លើទំនិញចិនមានតម្លៃទឹកប្រាក់៣០០ពាន់ លានដុល្លារ ដែលនឹងចូលជាធរមាននៅខែកញ្ញាខាងមុខនេះ ប្រសិនបើកិច្ចចរចាមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។
ចំណែកភាគីខាងប្រទេសចិនក៏សងសឹកអាមេរិកវិញដែរដោយ ចិនបានប្រាប់ក្រុមហ៊ុននានារបស់ខ្លួនដែលបានបញ្ជាទិញផលិត ផលកសិកម្មអាមេរិកអោយផ្អាកសកម្មភាពបញ្ជាទិញមួយរយៈ សិន ។


សូមបញ្ជាក់ជូនថាសង្គ្រាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយប្រ ធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺដោយសារលោក ត្រាំ យល់ថា សង្គ្រាមពាណិជ្ជកម្មនេះអាចរារាំងឫបន្ទុចបង្អាក់ដល់ល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងជានយោបាយគិតប្រយោជន៍អាមេរិកជាធំ ៕