ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មលើរដ្ឋាភិបាលប្រទេសវែណេស៊ុយអេឡារបស់លោកប្រធានាធិបតី Nicolas Maduro ដោយបង្កកទ្រព្យសម្បត្តិរដ្ឋវែណេស៊ុយអេឡាទាំងអស់ក្នុងធនាគារនៅអាមេរិក ។
មន្ត្រីក្រសួងរតនាគារអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរដ្ឋវែណេស៊ុយអេឡាទាំងអស់នេះ គឺជាសម្ពាធផ្នែកសេដ្ឋកិច្ចបន្ថែមទៀតទៅលើលោកប្រធានាធិបតី Nicolas Maduro អោយចុះចេញពីតំណែង ។
មន្ត្រីក្រសួងរតនាគារដដែលបានបន្តថា ទ្រព្យសម្បត្តិរដ្ឋដែលត្រូវបានបង្កកនោះ គឺជាសាច់ប្រាក់របស់ក្រុមហ៊ុនប្រេងរដ្ឋវែណេស៊ុយអេឡា PDVSA ដែលជាក្រុមហ៊ុនប្រេងរដ្ឋគ្រប់គ្រងដោយលោកប្រធានាធិបតី Nicolas Maduro ៕