ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា វណ្ណ សុខហេងចុះហត្ថលេខាលើ​​អនុស្សារណៈស្តីពីការផ្សព្វផ្សាយ​និងជំរុញពាណិជ្ជកម្ម​វិនិយោគ​ដឹកជញ្ជូន​ទេសចរណ៏

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានចូលរួមវេទិកាលើកទី២​ស្តីពីកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច​ កម្ពុជា​ វៀតណាម​ ថៃនៅខេត្តរ៉ាកយ៉ង​ប្រទេសថៃ​កាលពី​​ថ្ងៃទី៦ខែសីហា ឆ្នាំ២០១៩ ហើយ​​​​បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា​ស្តីពីការផ្សព្វផ្សាយ​ និងជំរុញពាណិជ្ជកម្ម​ វិនិយោគ​ ដឹកជញ្ជូន​ ទេសចរណ៏​ តាមច្រករបៀងសេដ្ឋកិច្ចផ្លូវសមុទ្រ​ កម្ពុជា​ ថៃ​ វៀតណាម​។​

លោកឧកញ៉ា​បានអះអាងថាសភាពណិជ្ចកម្ម​នៃខេត្ត​តំបន់ឆ្នេរនៃប្រទេសទាំង៣​​និង​ការ​​​ចូលរួម​ពីអ៊ុក​សោភណ្ទ​ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា​ប្រចាំប្រទេសថៃ​ និងតំណាងដ៏ខ្ពងខ្ពស់នៃគណៈ​អភិបាល​ខេត្តតាមតំបន់ឆ្នេរនៃ​ប្រទេស​​​ទាំងបីផងដែរ។

ប្រធានសភាពាណិជ្ជកម្ម​​ប្រចាំខេត្តព្រះសីហនុ​​​បានលើក​ឡើង​ថា បន្ទាប់ពី​លោកជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តព្រះសីហនុ​រួចមក​​​​គឺ​​​​​ក្នុងការដឹកនាំ​​វិស័យ​សហ​​​គ្រាស​​​​ខ្នាត​​តូចនិងមធ្យម​​​ជាភាពចាំបាច់បំផុតដើម្បី​​ធ្វើ​យ៉ាង​​​​​​ណា​​ ​ផ្គត់​ផ្គង់ដល់សេចក្តីត្រូវការរបស់​អ្នកវិនិ​​​យោគ ​​និង​​ភ្ញៀវទេសចរ​​​បរទេស ​​​ដែលមកកម្សាន្ត​​​​​នៅក្នុងខេត្តព្រះសីហនុ​តែម្តង​​។​​​

លោក​បាន​បញ្ជាក់ទៀតថា ​​ក្រៅពីវិស័យ​សំណង់​ដែលកំពុងតែមាន​​ការសាងសង់ច្រើន​នោះ​​​អ្នក​វិនិយោគ​​​ពិត​​​ជាមាន​​​តម្រូវលើផ្នែក​​​​​​ចំណី​​​អាហារ សម្ភារៈប្រើ​ប្រាស់​​ និង​​ផលិតផលខ្មែរដែលមានស្រាប់ ​​ដូចជា គ្រឿង​បរិភោគ​​​ផ្សេងៗ​ ដូច្នោះ​ ​​ សហ​​គ្រាស​​ធុនតូចនិងមធ្យសំខាន់ណាស់​​​​ ហើយ​​​​បញ្ហានេះ​​​​ដែលក្នុងនាម​​​សភាពា​​​ណិជ្ជកម្ម​ខេត្ត​​នឹងសម្លឹងមើល​ពីផលិតផលនៅតាមបណ្តាខេត្ត​ផ្សេងៗ ​​​​​​​ដើម្បីបំពេញ​នូវ​​សេចក្តីត្រូវការរបស់​ភ្ញៀវ​​​​​ផងដែរ។​​​

សម្រាប់​អ្នក​​​​​​វិនិយោគខាងលើ​ថ្លែងបន្តថា ឥឡូវនេះ​​​សភាពាណិជ្ជកម្ម​ខេត្តព្រះសីហនុ​​ក៏បានចាប់​​​ដៃគួរជាមួ​​​យ​​​​និងសភាពាណិជ្ជកម្មចិន​​​​​ដើម្បីការពារពាណិជ្ជករ​​​និងរកទីផ្សារដល់​ផលិតករ​ខ្មែរ​​​​ដែល​ជាអ្នក​​ផលិតក្នុង​​ស្រុក​​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​​មានទីផ្សារ​​​ច្រើន​ជាងមុន​​​។​

ប្រធានសភាពាណិជ្ជកម្ម​​ប្រចាំខេត្តព្រះសីហនុបន្ថែមថា ក្នុងនាម​​ជា​​តំណាង​​​​សភាពាណិជ្ជកម្មខេត្ត​​​ព្រះសីហ​​នុ​កំពុងតែ​​​​វិនិយោគលើវិស័យអប់រំឲ្យ​មានគុណភាព​​និងចំណុចបន្ទាប់ឈានដល់ការ​​ជំរុញការ​ផលិត​សម្រាប់​ផលិត​​​ករ​នៅ​​កម្ពុជា។​

​​