លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានវាយតម្លៃថា វិស័យអចលនទ្រព្យនៅកម្ពុជាមានភាពរឹងមាំយ៉ាងច្បាស់លាសក្នងរយៈពេលពីនេះ រហូតដល់ឆ្នាំ៥ឆ្នាំទៀតមិនមានបញ្ហាទេ គឹមានការលូតលាស់ជាបន្តបន្ទាប់ ហើយអ្នកវិនិយោគគួរតែចាប់ឱកាសនេះដើម្បីវិនិយោគ។
លោកបានមានប្រសាសន៍ថា« ចំណុចគ្រឹះធំទី១ គឺ កត្តាការរីកចម្រើនសេដ្ឋកិច្ចជារឿងសំខាន់ ហើយសំខាន់ទី២ ស្ថានភាពនយោបាយល្អ ទី៣ ការគាំទ្រពីវិស័យធនាគារ ហើយចំណុចសំខាន់ទិ៤ ចុងក្រោយលំហូរវិនិយោគិនពីបរទេសមិនថាចិនឬប្រទេសណានោះទេ បាននាំទុនវិនិយោគយ៉ាងច្រើនចូលប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ»។
អ្នកជំនាញបានចាត់ទុកថា ទោះយ៉ាងណានៅឆ្នាំខាងមុខ វិស័យនេះមិនមានជោគវាសនាឬហានិភ័យកើតឡើងដូចកាលពីឆ្នាំ២០០៨នោះទេ ហើយថ្វីបើពេលនេះប្រទេសចិនបានចាក់បញ្ចូលទុនវិនិយោគច្រើនក៏ដោយ ប៉ុន្តែស្ថានភាពការវិនិយោគវិស័យអលចនទ្រព្យគឹ ដាច់ខាតគ្មានវាសនាដូចកាលមានវិស័យសេដ្ឋកិច្ចពិភពលោកនោះដែរ។
តាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ការវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ២០១៧ កន្លងទៅ បានកើនឡើងជាង ២២ភាគរយ ដែលមានតម្លៃទឹកប្រាក់ប៉ានស្មានចំនួន ៦៤២៨ លានដុល្លារលើគម្រោង ៣០៥២ ធៀបនឹង ៥២៥៦ លានដុល្លារកាលពីឆ្នាំ២០១៦។
ទំហំទុនវិនិយោគរបស់ចិននៅកម្ពុជាកើនដល់៦៨០០ លានដុល្លារអាមេរិក កាលពីដំណាច់ឆ្នាំ២០១៨ថ្មីៗនេះ ហើយទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ៦,៨ពាន់លានដុល្លា កើនប្រមាណ៧% ធៀប និងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨។